Freelance Voice Actor
ដើម្បីធ្វើការដាក់ពាក្យបេក្ខជនតម្រូវឲ្យធ្វើការថតសម្លេងទៅតាមការណែនាំដែលមាននៅខាងក្រោម រួចផ្ញើមកកាន់តេលេក្រាម @kongchakpictures ។ ក្រុមការងារនឹងធ្វើការជ្រើសរើស សម្រាប់បេក្ខជនដែលជាប់ការជ្រើសរើសបឋមនឹងត្រូវបានទាក់ទងមកធ្វើការសម្ភាសន៍ ។
ការណែនាំទី១ ៖ ក្នុងរឿង មានតួអង្គកំពុងបង្ហាញក្តីស្រឡាញ់ទៅកាន់មនុស្សដែលគាត់ស្រឡាញ់។ សម្លេងរបស់តួអង្គត្រូវតែពោរពេញដោយក្តីសង្ឃឹម និងអារម្មណ៍រំភើប ប៉ុន្តែការនិយាយមិនលឿនពេកនោះទេ។
“អ្នកបានយកឈ្នះបេះដូងខ្ញុំ ខួរក្បាល និងសតិអារម្មណ៍របស់ខ្ញុំអស់ហើយ ខ្ញុំស្រឡាញ់… ស្រឡាញ់អ្នក…។ ហើយខ្ញុំសង្ឃឹមថាយើង នឹងមិនបែកគ្នាចាប់ពីថ្ងៃនេះតទៅ។”
—
ការណែនាំទី២ ៖ ក្នុងរឿង សម្លេងតួអង្គពោរពេញដោយភាពនឿយហត់ ពិបាក ជរា ។
“ខ្ញុំបានសម្តែងឈុតដដែលៗនេះអស់រយះពេល ៣២ឆ្នាំ, ៣២ឆ្នាំហើយ។ ហើយច្រៀងសម្លេងដដែលៗ ទៅកាន់ពួកអ្នកមានកញ្ចាស់ៗអស់នេះ។ មិនដឹងថាខ្ញុំអាចបន្តវាបានដល់ពេលណាទេ។”
—
ការណែនាំទី៣ ៖ នៅក្នុងការផ្សាយពាណិជ្ជកម្ម សម្លេងពោរពេញទៅដោយភាពពុះកញ្ជោ្រលនិងការលើកទឹកចិត្ត ដើម្បីទាក់ទាញអោយទស្សនិកជនអោយចង់ទស្សនា។ អាន ដោយល្បឿនធម្មតា មានកម្លាំង និងច្បាស់ៗ។
“ប្រញាប់ឡើង! ទស្សនាដំណើររឿងជីវិតរបស់កីឡាករ ៣រូប ចេញពីភូមិដ៏តូចមួយរបស់ពួកគេ ទៅកាន់ព្រឹត្តិការណ៍ បាល់ទាត់ពិភពលោក។ តាមរយះបទសម្ភាសន៍ជាមួយមិត្តភ័ក្តិ និងគ្រួសាររបស់ពួកគេ យើងបាន គាស់កកាយដំណើរជីវិត ដ៏អស្ចារ្យរបស់គាត់ទាំង ៣ សម្រាប់ទស្សនិកជនទស្សនា។ ចាក់ផ្សាយយប់នេះ មានតែមួយគត់លើប៉ុស្ត៍របស់លោកអ្នក។ ”
—
ការណែនាំ ៤ ៖ សម្រាប់សៀវភៅជាសម្លេង ឬការរៀបរាប់ក្នុងវីដេអូឯកសារ។ អានឲ្យបានច្បាស់ច្បាស់តាម ដែលអាចធ្វើ បាន ដោយត្រូវធានាថាមិនយឺតខ្លាំងពេក។
“ដូចទៅនឹងទស្សនះវិទូជាច្រើនទៀតដែលបានពង្រីកចំណេះដឹងរបស់យើងទាក់ទងនឹងធម្មជាតិ ហ្កាលីឡេអូ លោកមានជំនាញ យ៉ាងអស្ចារ្យក្នុងការបង្កើតឧបករណ៍ជាច្រើនដើម្បីបម្រើដល់ការស្រាវជ្រាវផ្នែកទស្សនវិទ្យា។ ”
—
ការណែនាំ ៥ ៖ សម្លេងក្នុងឈុតខ្លីៗ កំប្លែង និងសម្លេងប្លែកបន្តិច ជាមួយល្បឿនរាងលឿនបន្តិចដើម្បីបង្ហាញភាពកំប្លុកកំប្លែង ក្នុងភាពយន្ត។
“ ជីវិតតែងតែម្តងល្អ ម្តងគួរឲ្យធុញសម្រាប់សុជាតិ។ ពីមួយថ្ងៃទៅមួយថ្ងៃ មួយសប្តាហ៍ទៅមួយសប្តាហ៍ ដោះស្រាយបញ្ហាតែរបស់អ្នកដទៃ ហើយមិនមានអ្នកជុំវិញខ្លួននិយាយជាមួយសោះឡើយ។ ជាការពិត គាត់ធ្លាប់លេងហ្គីតាក្នុងក្រុមកាលពីនៅវិទ្យាល័យ ។ ប៉ុន្តែ វា ១៣ឆ្នាំកន្លងទៅហើយ។ ពិភពលោកស្ទើរតែភ្លេចពីគាត់ទៅហើយ តែ គ្រប់យ៉ាងបានផ្លាស់ប្តូរបន្ទាប់ពីគាត់បានជួប ពិជតា នារីទីមួយដែលបានលង់ស្រឡាញ់បុរសម្នាក់នេះ។”